ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិស្បែកខ្មៅ០២នាក់ និងជនជាតិខ្មែរ០១នាក់ ករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍

    BY Khmernote Media October 5, 2020
    ឃាត់ខ្លួនជនជាតិស្បែកខ្មៅ០២នាក់ និងជនជាតិខ្មែរ០១នាក់ ករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍

    (រាជធានីភ្នំពេញ)៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់៖

    + ១-ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
    + ២-ឈ្មោះ MAKCAVA FEMI WISDOM ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
    + ៣-ឈ្មោះ SPARK ONWA ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក។ បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ សូមអរគុណ!

    Share This Post: