ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាមជាច្រើនរូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
BY Khmernote Media
October 5, 2020
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល នឹងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។

លក្ខខណ្ឌជ្រើសរើសមាន៖
១- ភេទប្រុសអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
២- មានកាយសម្បទាមាំមួន
៣- អាចបំពេញការងារគ្រប់ស្ថានភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ
៤- ឧស្សាហ៍ព្យាយាម និងស្មោះត្រង់
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានចំណាប់អារម្មណ៍ រួសរាន់មកដាក់ពាក្យ នៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីពេលនេះតទៅ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ