ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃវត្តសិរិសាគរដូនស្តើង ដាំដុះបន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ ក៏ចែករំលែកជូនអ្នកភូមិទៀត

    BY Khmernote Media October 6, 2020
    ព្រះសង្ឃវត្តសិរិសាគរដូនស្តើង ដាំដុះបន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ ក៏ចែករំលែកជូនអ្នកភូមិទៀត

    ខេត្តព្រៃវែង ៖ ព្រះសង្ឃគង់នៅវត្តសិរិសាគរដូនស្តើង នៅខេត្តព្រៃវែង មិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខឡើយ បានយកដីទំនេរ មកធ្វើការដាំដុះបន្លែធម្មជាតិគ្រប់មុខ ទុកសម្រាប់ឆាន់ក្នុងវត្ត ហើយការដាំបន្លែច្រើន ឆាន់មិនអស់ យព្រះសង្ឃវត្តសិរិសាគរ ដូនស្ដើង បានចែករំលែកទៅអ្នកភូមិដែល​រស់នៅជិតវត្តថែមទៀតផង។ យោងតាមហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះនិងសរសេររៀបរាប់ថា៖ បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”៕

    Share This Post: