ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការស្ពានហាលមុខអង្គរ ដូចដើមវិញនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១
BY Khmernote Media
October 6, 2020
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានហាលដែលជាច្រកចូលដ៏សំខាន់ទៅប្រាសាទអង្គរវត្តអាចដាក់ ឱ្យដំណើរការដូចដើមវិញ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១ ដោយការដាក់ឱ្យដំណើរការឡើងវិញនេះ ជាផែនការមួយដែល អាជ្ញាធរជាតិអប្សរា បានពិភាក្សាជាមួយភាគីជប៉ុនដែល ជាដៃគូក្នុងការជួសជុលស្ពានហាលនេះទាំង កម្រិតបច្ចេកទេស និងការសម្រេច។ នេះបើតាមការឲ្យដឹងពីលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ៕





ប្រភព៖ ក្រសួងព័ត៌មាន