ព័ត៌មានជាតិ
ហួសចិត្ត! សណ្ឋាគារមួយនៅក្រុងព្រះសីហនុ បានយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ មកតាំងលើរបងច្រកចេញចូលសណ្ឋាគារ ត្រូវបានអាជ្ញាធរចុះចាត់វិធានការ
BY Khmernote Media
October 7, 2020
ខេត្តព្រះសីហនុ៖ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ក្រោយសណ្ឋាគារមួយនៅក្រុងព្រះសីហនុ បានយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការរបស់ប្រជាជាតិកម្ពុជា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។

យោងតាមការបញ្ជាក់ពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ សហការជាមួយក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានចុះណែនាំដល់ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life Hotel ) ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្ដូរនូវទីតាំងរូបព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវយកទៅដាក់នៅកន្លែងដែលសមរម្យវិញ៕
