ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកាមេរីស៊េរីចាស់មួយគ្រឿង បុកផ្ដាច់ជីវិតទាំងគ្រួសារ ឪពុកម្តាយនិងកូន នៅលេីផ្លូវជាតិលេខ៧

    BY Khmernote Media October 8, 2020
    រថយន្តកាមេរីស៊េរីចាស់មួយគ្រឿង បុកផ្ដាច់ជីវិតទាំងគ្រួសារ ឪពុកម្តាយនិងកូន នៅលេីផ្លូវជាតិលេខ៧

    ខេត្តក្រចេះ ៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្ដ បានបណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារ ០៣នាក់ឪពុកម្តាយនិងកូនតូច បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗ ។

    សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៦:១៥នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ៧ ជិតព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

    សេចក្តីរាយការណ៍បឋមបន្តពីសមត្ថកិច្ចនគរបាលបានអោយដឹងថា រថយន្តបង្កម៉ាក Camary ពណ៌សំបកឪឡឹក (ស៊េរីចាស់) ពាក់ស្លាកលេខព្រះសីហនុ 2A-2100 ហើយរថយន្តនិងម៉ូតូជនរងគ្រោះខ្ទេចមើលលែងយល់ ចំណែកម៉ូតូខ្ទេចហើយរកស្លាកលេខមិនឃើញទៀត ខណ:ពេលបើករបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា ដោយរថយន្តភាគីបង្កបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុរថយន្តបានទៅបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅទិសខាងជើង យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ០៣នាក់ ឪពុកម្ដាយ ព្រមទាំងកូនតូច បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុងរហូតមើលមិនស្គាល់ម៉ាក ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តមិនដឹងថារងរបួសធ្ងន់ឬស្រាលទេ បានរត់គេចខ្លួនបាត់ស្រមោល ។

    ចំពោះសពជនរងគ្រោះទាំង០៣នាក់ ឪពុកម្តាយនិងកូនប្រុស ខាងសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយ Share ចែករំលែកបន្តគ្នាផង បើសិនជាបងប្អូនណាបាត់សាច់ញាតិ ដែលមានភិនភាគ ឪពុកម្ដាយដែលមានកូនប្រុសអាយុក្រោម២ខួប ដែលទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលស្រុកសំបូរជាបន្ទាន់ លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការស្រុកសំបូរ តាមរយៈលេខ 097 353 22 21 និងលោកវរសេនីយ៍ត្រី ណាយ ស៊ីថាច អធិការរងស្រុកសំបូរ 097 709 95 58 ។

    ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្ក យកមកចាត់ការតាមផ្លូវច្បាប់អោយខានតែបាន ៕

    អត្ថបទកែសម្រួលដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: