ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារតែត្រូវបើកទ្វារទឹកបង្ហូរទឹកចូលស្ទឹងសង្កែ

    BY Khmernote Media October 9, 2020
    រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយសារតែត្រូវបើកទ្វារទឹកបង្ហូរទឹកចូលស្ទឹងសង្កែ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹង រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post: