ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមបង្កើនការប្រុងប្រយ័ត្ន! គិតត្រឹមរសៀលនេះ កម្ពស់ទឹកហក់ឡើងហៀរស្ទឹងពោធិ៍សាត់ហើយ

    BY Khmernote Media October 9, 2020
    សូមបង្កើនការប្រុងប្រយ័ត្ន! គិតត្រឹមរសៀលនេះ កម្ពស់ទឹកហក់ឡើងហៀរស្ទឹងពោធិ៍សាត់ហើយ

    ខេត្តពោធិ៍សាត់៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់ថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ រសៀលវេលាម៉ោង ១:៣០នាទី ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់មានដូចខាងក្រោម។

    ១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់៖
    – សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៥០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
    – សឹ្ទងក្រវាញ កម្ពស់ទឹក ៦.១៤ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
    – សឹ្ទងវាលវែង កម្ពស់ទឹក ៣.៧៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។

    ២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖
    – សឹ្ទងពោធិ៍សាត់ក្រុង ទឹកមានសន្ទុះឡើងបន្ត
    – សឹ្ទងក្រវាញ កម្ពស់កើនឡើង (សឹ្ទងអារ៉ៃស្រកបានបន្តិចគឺ ០.១៦ម លើ ៨.៩០ម និងសឹ្ទងវាលវែងបានស្រកគឺ ៣.៦០ម លើ ៧.១០ម ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: