ព័ត៌មានជាតិ
ក្រសួងសម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស Venus Academy & Clinic ក្រោយរកឃើញគ្មានច្បាស់ និងធ្វើការវះកាត់ខុសបច្ចេកទេស
BY Khmernote Media
October 9, 2020
យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា ក្រសួងបានសម្រេចបិទ មណ្ឌលសិក្សាជំនាញកែសម្ជស្សវេនុស ដោយសារតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេស។

សេចក្តីសម្រេចដដែលបានបន្តអោយដឹងថា មណ្ឌលសិក្សាជំនាញកែសម្ជស្សវេនុស ធ្វើការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេសធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន និងមានចេតនាគេចវេសមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕


