ផ្អើលពេញ Facebook ! អ្នកស្រុះក្តាមបន្លំដូរក្តាមភ្ញៀវ ដាក់ក្តាមអន់សាច់ ត្រូវម្ចាស់ដឹងឈ្លោះគ្នាបែកផ្សែងថាច្រលំ
មានរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីពេលថ្មីៗនេះដោយភ្ញៀវទេសចរណ៍ជាតិមួយគ្រួសារបានធ្វើដំណើរទៅលេងនៅខេត្តព្រះសីហនុ បានទិញក្តាមសេះយកទៅធ្វើម្ហូប ដើម្បីទទួលទាននាឱកាសសម្រាកលំហែ តែពេលទិញក្តាមរួច យកទៅអោយកន្លែងធ្វើម្ហូបមួយកន្លែងនៅក្នុងផ្សារលើដើម្បីស្រុះ ស្រាប់តែស្រុះរួចយកទៅទទួលទានស្រាប់តែឃើញក្តាមអន់សាច់ និងសុទ្ធតែជាក្តាមឈ្មោលទៅវិញ ខណៈដែលពេលទិញគឺសុទ្ធតែក្តាមញីហើយមានពង។

រឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះត្រូវបានបងប្រុស Pak Chantha បានរៀបរាប់នៅក្នុងវិដែអូរបស់ខ្លួនថា អ្នកស្រុះក្តាមខាងលើមានគំនិតទុច្ចរិតក្នុងការរកស៊ីដោយបន្លំដូរក្តាមរបស់គាត់ ហើយក្រោយនិយាយរកខុសត្រូវ ស្រាប់តែកើតជម្លោះបែកផ្សែង ផ្អើលអស់អ្នកផ្សារនិងអ្នកដំណើរឈរមើលព្រោងព្រាត។ ដោយមើលទៅដូចមិនសូវស្រួលអ្នកស្រុះក្តាម បានបញ្ជាក់ថាតាមពិតក្តាមនោះ គាត់អ្នកច្រលំខ្លួនឯងប៉ុណ្ណោះ ដោយពេលស្រុះក្តាមដាក់ក្នុងប្រអប់ជិតគ្នា។ តែទោះជាយ៉ាងណារឿងរ៉ាវត្រូវបានបញ្ចប់ដោយ ម្ចាស់តូបស្រុះក្តាមខាងលើព្រមចេញសំណងអោយទៅម្ចាស់ក្តាមវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
