ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ច្រើនថ្ងៃនៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន
BY Khmernote Media
October 10, 2020
យោងតាមការសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។

លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើនថ្ងៃនៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនាន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ៕
