ផ្លូវជាតិលេខ៦ ពីខេត្តកំពង់ចាមដល់ខេត្តសៀមរាប ដាក់ឲ្យប្រើប្រាស់ហើយថ្ងៃនេះ
- June 11, 2018
កំណាត់ផ្លូវជាតិលេខ០៦ ពីថ្នល់កែងខេត្តកំពង់ចាម ដល់ អង្គ្រងខេត្តសៀមរាបនឹងត្រូវសម្ពោធដាក់ឲ្យដំណើរការហើយនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៦នេះមានប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ ដោយការសាងសង់ចែកជា២កំណាត់ ដោយកំណាត់ទី១ចាប់ពីថ្នល់កែងដល់ស្គន់ ខេត្តកំពង់ចាម មានប្រវែង ២៨,៧២គីឡូម៉ែត្រ និងកំណាត់ទី២ ចាប់ពីស្គន់ដល់អង្គ្រង មានប្រវែង ២១៩,៨គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៦នេះជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដោយចំណាយថវិកាក្នុងការសាងសង់ប្រមាណជាង ២៥៥លានដុល្លារអាមេរិក៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






