ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិតជាសំណាងមែន! ស្ត្រីម្នាក់កំពុងសម្រាលកូននៅលើផ្ទះ ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈផ្ទះកំពុងជន់លិច ត្រូវបានកងទ័ពជួយសង្គ្រោះទាន់ពេល

    BY Khmernote Media October 10, 2020
    ពិតជាសំណាងមែន! ស្ត្រីម្នាក់កំពុងសម្រាលកូននៅលើផ្ទះ ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈផ្ទះកំពុងជន់លិច ត្រូវបានកងទ័ពជួយសង្គ្រោះទាន់ពេល

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាលកូនដំបូងនៅផ្ទះគាត់ដោយគ្មានគ្រូពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្រោយពីកម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមកក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ដោយសុវត្ថិភាព៕

    Share This Post: