ព័ត៌មានជាតិ
មីងៗជុំជើងគ្នាសម្ងំលេងបៀក្នុងផ្លូវដឿងហែម ត្រូវសមត្ថកិច្ចចុះបង្ក្រាបទាំងយប់
BY Khmernote Media
October 11, 2020
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២០ ទីតាំងជួបជុំលេងល្បែងសុីសងនៅពេលយប់មួយកន្លែង នៅចន្លោះផ្លូវ១៣៨ និងផ្លូវ១៤៦ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានសម្ថកិច្ចប៉ុស្តិ៍ចុះធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ៕
