ទីបំផុត ! អ្នកស្រុះក្តាម នៅកំពង់សោម ចេញមុខបកស្រាយ ថាបងប្រុសម្ចាស់ក្តាមយកថង់ច្រលំខ្លួនឯង និងអោយបងប្រុសដក ពាក្យចោទប្រកាន់ពួកគាត់វិញ
- October 11, 2020
រឿងរ៉ាវឈ្លោះគ្នាបែកផ្សែងផ្អើលគេឯងពេញផ្សារលើ ខេត្តព្រះសីហនុ និងផ្អើលពេញបណ្តាញសង្គម Facebook រវាងអ្នកទិញក្តាម និងអ្នកស្រុះក្តាមធ្វើម្ហូបអោយគេ ដោយម្ចាស់ក្តាមចោទប្រកាន់ថាអ្នកស្រុះក្តាមអោយគាត់នោះមានចេតនាទុច្ចរិតក្នុងការរកស៊ី ដោយបានបន្លំដូរក្តាមគាត់យកក្តាមអន់ៗមកដាក់អោយគាត់ទៅវិញ។

ករណីប្រកែកគ្នានេះបានល្បីដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់អោយប្រធានផ្សារ អញ្ជើញអ្នកស្រុះក្តាមខាងលើមកធ្វើការបកស្រាយពីដំណើររឿងឡើងវិញ។ ក្នុងនោះដែរស្ត្រីដែលជាម្ចាស់តូបនិងជាអ្នកស្រុះក្តាម បានបកស្រាយថា បងប្រុសម្ចាស់ក្តាមគាត់បានយកថង់ច្រលំដោយខ្លួនឯង ហើយសូមអោយគាត់ដកពាក្យចោទប្រកាន់ថា អ្នកស្រុះក្តាមបន្លំដូរក្តាមគាត់នោះវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូបកស្រាយខាងក្រោមនេះ៖
ប្រភពវិដេអូ freshnews



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






