កូវីដ-១៩

ទីបំផុតបុរសហុងគ្រីធ្លាប់រត់គេចពីកន្លែងចត្តាឡីស័ក ជាសះស្បើយកូវីដ១៩ហើយ ក្រោយព្យាបាល ២ សប្ដាហ៍

BY
Khmernote Media
October 11, 2020

បុរស​ជនជាតិ​ហុងគ្រី​ដែល​ផ្ទុក COVID-19 និង​ធ្លាប់​បាន​រត់​គេច​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ផង​នោះ ឥឡូវ​បាន​ជា​សះស្បើយ ហើយ​ថ្ងៃ​នេះ​ដែរ​ក៏​គ្មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដែរ។

ក្រោយ​ពេល​តេស្ត​អវិជ្ជមាន COVID-19 ២ ដង​បុរស​វ័យ ៧០ ឆ្នាំ​រូប​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់ពី​ព្យាបាល​អស់​រយៈពេល ២ សប្ដាហ៍​រួច​មក។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និង​បុរស ២២៦ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៨ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៥ នាក់ មន្ទីរពេទ្យ​ខេត្ត​សៀមរាប ១ នាក់ និង ៤ នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

Share This Post: