ពិតជាមិនធម្មតា! អ្នកម្ដាយជនជាតិជប៉ុនម្នាក់បានរកឃើញនូវវិធីដ៏អស្ចារ្យមួយ ដើម្បីបញ្ឈប់កូនខ្លួនពីការលេងវីដេអូហ្គេមច្រើនពេក
- February 19, 2018
បន្ទាប់ពីសង្កេតឃើញកូនៗរបស់ខ្លួន ចំណាយពេលយ៉ាងច្រើនក្នុងមួយថ្ងៃ ទៅលើការលេងវីដេអូហ្គេម អ្នកម្ដាយជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រដ៏អស្ចារ្យមួយដើម្បីគ្រប់គ្រងលើពួកគេ។ ដោយឡែក សម្រាប់ម៉ាស៊ីនលេងហ្គេមមួយចំនួនមានភ្ជាប់មកជាមួយនឹងមុខងារពិសេសដែលអនុញ្ញាតឲ្យអាណាព្យាបាលគ្រប់គ្រងលើការប្រើប្រាស់របស់កូនៗដែរ ប៉ុន្ដែវាមិនមានប្រសិទ្ធភាពខ្ពស់ឡើយ។

ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ម្នាក់ឈ្មោះ @sasamipicata បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជីវិតខ្លួន ពេលគាត់សង្កេតឃើញម្ដាយរបស់ខ្លួនបានប្រើប្រាស់មេសោរដើម្បីចាក់ឧបករណ៍លេងហ្គេមរបស់គាត់ ប៉ុន្ដែមិនមែនចាក់ទុកក្នុងទូឡើយ គឺត្រឹមតែឌុយភ្លើងប៉ុណ្ណោះដើម្បីការពារមិនឲ្យគាត់អាចដោតវាចូលព្រីភ្លើងបាន។ យោងតាមគេហទំព័រ Soranews24 ក្មេងប្រុសគួរឲ្យអាណិតម្នាក់នេះ បានបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួនតាមរយៈការថតរូបរួចបង្ហោះចូលក្នុងបណ្ដាញសង្គម Twitter។
អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺ សូម្បីតែក្បាលឆ្នាំសាក iPhone ក៏ត្រូវបានចាក់សោរដូចគ្នាដែរ ហើយនេះគឺជាវិធីសាស្ត្រដែលម្ដាយរបស់គាត់ ប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើនពេក។ គួរបញ្ជាក់ផងដែរថា ការបង្ហោះរូបភាពទៅក្នុងបណ្ដាញសង្គម Twitter នេះទទួលបានការចែករំលែករាប់ពាន់ដងឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមានការអាណិតក្មេងប្រុសម្នាក់នោះជាខ្លាំង។
全国のゲームを長時間する子供を持つ親に言いたい
これはやりすぎな…(子供目線) pic.twitter.com/HvhZJOluWL— いおり (@sasamipicata) February 13, 2018
( 'ω')ファッ!?
完全に油断してた!!! pic.twitter.com/NIjapAwuK7— いおり (@sasamipicata) February 13, 2018
Fu
ប្រភព៖ nextshark
- Share This Post:






