ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារជាន់ទី១៣ ទើរលើសំយ៉ាប បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    BY Khmernote Media October 11, 2020
    បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារជាន់ទី១៣ ទើរលើសំយ៉ាប បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    សេចក្ដីរាយការណ៍បឋមពីកន្លែងកើតហេតុ បានអោយដឹងថា មានបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារជាន់ទី១៥ មកទើរលើសំយ៉ាបខាងក្រៅកន្លែងអាងហែរទឹកជាន់ទី១៣ (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) បណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមសន្តិសុខអាគារ The Bridge Residence រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលភ្លាមៗផងដែរ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចអាគារ The Bridge Residence ផ្លូវលេខ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សេចក្ដីរាយការណ៍បន្តទៀតថា បន្ទាប់ពីទទួលបានដំណឹងនេះ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងនគរបាលខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកកន្លែងកើតហេតុ ដើម្បីរងចាំសមត្ថកិច្ចជំនាញ ចុះធ្វើការត្រួតពិនិត្យកោសល្យវិច័យ ដោយមិនទាន់បញ្ជាក់អោយដឹងច្បាស់នៅឡើយទេថា ករណីបុរសជនជាតិចិនម្នាក់ ធ្លាក់ពីអាគារជាន់ទី នៃអាគារ The Bridge ខាងលើនេះ ជាករណីអត្តឃាត ឬឃាតកម្មនោះទេ ដោយរងចាំសមត្ថកិច្ចជំនាញកំពុងសហការគ្នាជាមួយផ្នែកកោសល្យវិច្ឆ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ កំពុងឡើងទៅពិនិត្យមើលនិងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាជាករណីអ្វីអោយប្រាកដ ។

    Share This Post: