តើ iPad ស៊េរីថ្មីនឹងមានអេក្រង់ពេញ គែមតូច បែបនេះមែនឬយ៉ាងណា?
- June 11, 2018
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple ទើបតែដាក់បង្ហាញ Software ថ្មីរបស់ខ្លួន ដែលមានដូចជា ប្រព័ន្ធប្រតិបត្តិការកុំព្យួទ័រ MacOS ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន iOS ប្រព័ន្ធប្រតិបត្តិការនាឡិកាឆ្លាតវៃ WatchOS និងប្រព័ន្ធប្រតិបត្តិការទូរទស្សន៍ឆ្លាតវៃ tvOS។ រៀងរាល់ឆ្នាំ បន្ទាប់ពីការបង្ហាញ Software ជំនាន់ថ្មីរួច នៅប៉ុន្មានខែខាងមុខទៀត ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញផលិតផលថ្មីម្តង ដែលមានដូចជា iPhone, iPad, Mac, AppleWatch និង Apple TV ជាដើម។
សម្រាប់ iPad ជំនាន់ថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមិនមាន home button ឡើយចាប់ពីឆ្នាំនេះទៅ ហើយ iPad ស៊េរីថ្មីនេះនឹងប្រើប្រាស់មុខងារ gesture (អូសឡើងលើ ដើម្បីត្រលប់មកទំព័រដើម) ដូច iPhone X ដែរ ព្រមទាំងមានគែមអេក្រង់តូចផងដែរ។ បើយោងតាមអ្នកវិភាគទីផ្សារម្នាក់លោក Ming-Chi Kuo បានឲ្យដឹងថា សម្រាប់ iPad Pro នឹងមាន Face ID នឹងមានក្បាលឆកផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជា concept ដែលគេគូរឡើងប៉ុណ្ណោះ រូបរាងផ្លូវការយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕



អត្ថបទ៖ ឌី
ប្រភព៖ phonearena
- Share This Post:






