ព័ត៌មានជាតិ
សុទ្ធតែសំរាមរាយប៉ាយបិទទ្វារទឹកបឹងសាឡាង ពេលនេះអាជ្ញាធរកំពុងកាយ ដើម្បីដោះស្រាយបញ្ហាជន់លិច
BY Khmernote Media
October 12, 2020
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ មានភ្លៀងធ្លាក់ឥតឈប់ស្ទើរតែមួយថ្ងៃពេញ ព្រោះតែកម្ពុជាទទួលរងនូវសម្ពាធទាបដោយសារចំហាយព្យុះ។ ភ្លៀងធ្លាក់ឥតឈប់នោះផងដែរ បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចតាមដងផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ហើយកាលពីយប់ថ្ងៃទី១១ ខែតុលា ដដែល សាលារាជធានីភ្នំពេញក៏បានប្រកាសបិទផ្លូវ៣៧១ ជាបណ្តោះអាសន្នដើម្បីសង្គ្រោះស្ថានីយ៍បូមទឹក បឹងទំពុន ព្រោះទឹកឡើងខ្លាំងពេក។

ចំណែកឯព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធរបស់សាលាខណ្ឌទួលគោក ក៏កំពុងខិតខំកាយសំរាមនៅទ្វារទឹកបឹងសាឡាង ដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់ផងដែរ៕
