ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេរោគច្រើនហួសកំរិតត្រូវបានគេរកឃើញលើសាច់មាន់ និងសាច់ជ្រូក នៅអាមេរិក

    BY autoadmin October 13, 2020
    មេរោគច្រើនហួសកំរិតត្រូវបានគេរកឃើញលើសាច់មាន់ និងសាច់ជ្រូក នៅអាមេរិក

    អង់គ្លេស៖ ក្រុមអ្នកជំនាញនៅចក្រភពអង់គ្លេសបានបង្ហាញនូវក្តីបារម្ភថា ទំនាក់ទំនងពាណិជ្ជកម្មចំពោះផលិតផលសាច់រវាងអាមេរិកនិងចក្រភពអង់គ្លេសអាចប្រឈមនឹងភាពរង្គោះរង្គើ បន្ទាប់ពីសាច់ដែលនាំចេញពីចក្រភពអង់គ្លេសនិងកំពុងដាក់លក់នៅក្នុងទីផ្សារអាមេរិកត្រូវបានគេរកឃើញថា មានផ្ទុកនូវបាក់តេរីយ៉ាងច្រើនហួសពីកម្រិតស្ដង់ដាសុខភាព។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Guardian បានឲ្យដឹងថា បាក់តេរីដែលត្រូវបានគេរកឃើញមាន ២ប្រភេទធំៗគឺប្រភេទ Salmonella និង E coli ដែលបាក់តេរីប្រភេទនេះអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពអ្នកទទួលទាន។

    ការសិក្សាដែលបានធ្វើឡើងដោយអ្នកជំនាញអាមេរិកមកពីសាកលវិទ្យាល័យ George Washington បានបង្ហាញថា ផលិតផលសាច់បក្សីដែលមានប្រភពមកពីចក្រភពអង់គ្លេសនិងកំពុងដាក់លក់ក្នុងទីផ្សារអាមេរិក ចំនួន ១៤% និង ផលិតផលសាច់ជ្រូក ១៣ % មានផ្ទុកនូវបាក់តេរី Salmonella យ៉ាងច្រើន។ ជាងនេះទៅទៀតការសិក្សាក៏បានបង្ហាញថា ផលិតផលសាច់ជ្រូកជាង ៦០% ផលិតផលសាច់គោ ៧០% ផលិតផលសាច់មាន់ធម្មតា ៨០% និងផលិតផលសាច់មាន់បារាំង ៩០ %​ មានផ្ទុកនូវបាក់តេរី E coli យ៉ាងច្រើនសម្បើម។ ដូចនេះហើយទើបក្រុមអ្នកជំនាញបានលើកឡើងថា បរិមាណដ៏ច្រើននៃបាក់តេរីទាំងនេះនឹងធ្វើឲ្យតម្លៃនិងតម្រូវការនៃផលិតផលសាច់របស់ចក្រភពអង់គ្លេសធ្លាក់ចុះ និងឈានទៅដល់ការកាត់ផ្តាច់តែម្តង ប្រសិនបើចក្រភពអង់គ្លេសមិននៅបន្តផលិតសាច់ដែលគ្មានគុណភាពដូចនេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Guardian

    Share This Post: