កូវីដ-១៩

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌាពេលនេះបានហក់ឡើងដល់ ៧លាននាក់ ខណៈរំពឹងថានឹងមានករណីសរុបច្រើនជាងអាមេរិកឆាប់ៗនេះ

BY
autoadmin
October 12, 2020

ចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៧លាននាក់ កាលពីថ្ងៃអាទិត្យ ថ្វីបើករណីថ្មីៗបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ក្នុងនោះក្រសួងសុខាភិបាលក៏បានកត់ត្រាការឆ្លងថ្មីចំនួន ៧៤,៣៨៣ ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយចំនួនសរុបរបស់វានឹងលើសពីសហរដ្ឋអាមេរិក ដែលកំពុងមានករណីសរុប ៧.៧ លាននាក់ ប៉ុន្តែការឆ្លងប្រចាំថ្ងៃគឺតិចជាងឥណ្ឌាឆ្ងាយណាស់។

ក្រសួងសុខាភិបាលឥណ្ឌាក៏បានរាយការណ៍ផងដែរថា ពួកគេបានកត់ត្រាការស្លាប់បន្ថែមចំនួន ៩១៨នាក់ ដែលនាំឱ្យប្រទេសនេះមានអ្នកស្លាប់សរុបដល់ទៅ ១០៨,៣៣៤នាក់។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត Randeep Guleria អ្នកជំនាញផ្នែកសុខភាពរបស់រដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅតែមានកម្រិតទាបសម្រាប់តំបន់ក្នុងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ពោលគឺចាប់ពីឥណ្ឌាទៅដល់វៀតណាម និងតៃវ៉ាន់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press

Share This Post: