ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌទួលគោក ប្រកាសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹង ក្នុងខណ្ឌ ជាង៨០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ

    BY Khmernote Media October 12, 2020
    រដ្ឋបាលខណ្ឌទួលគោក ប្រកាសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹង ក្នុងខណ្ឌ ជាង៨០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ

    ដោយសារតែមួយរយៈចុងក្រោយនេះ រាជធានីភ្នំពេញជួបប្រទះបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុន ស៊ីនទ្រី បន្ដមិនព្រមចេញប្រមូលសំរាម ដែលធ្វើឲ្យសំរាមជាច្រើនគរស្អុយរលួយជះក្លិនមិនល្អនៅតាមតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។

    ដើម្បីដោះស្រាយបញ្ហាសំរាមនេះ រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសកម្មករចំនួន៨១នាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលលក្ខខណ្ឌជ្រើសរើសមានដូចជា៖

    ១. ភេទប្រុស អាយុចាប់ពី១៨ឆ្នាំឡើងទៅ
    ២. មានកាយសម្បទាមាំមួន
    ៣. អាចបំពេញការងារគ្រប់ស្ថានភាព នៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងមូលដ្ឋានខណ្ឌ
    ៤. ឧស្សាហ៍ព្យាយាម និងស្នោះត្រង់

    ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់មានចំណាប់អារម្មណ៍ សូមដាក់ពាក្យទៅរដ្ឋបាលខណ្ឌទួលគោក ចាប់ពីពេលនេះតទៅ៕

    Share This Post: