ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងប្រាប់ថាប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា

    BY Khmernote Media October 12, 2020
    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងប្រាប់ថាប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនគ្រួសារបានរងផលប៉ះពាល់ ក្នុងការស្នាក់នៅហូបចុក និងកត្តាផ្សេងៗ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញសារថា៖ «សាររបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា» ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

    ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។
    ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា។

    «Message from Ambassador of Japan to Cambodia»
    I am saddened by the news that severe floods in many provinces in Cambodia have taken the lives of people and have forced many people to evacuate.
    I would like to extend my deepest condolences to the family of the victims by the flood. I pray that the souls of all the deceased rest in peace.
    I wish for the safety of Cambodian people, especially the people in the affected areas.
    I also wish for the early recovery of people’s life.

    Share This Post: