ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ម៉ុង ឬទ្ធី ​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​លេីលោក សូម​អោយ​គ្រោះ​ទឹក​ជំនន់​ឆាប់​ស្រក ដើម្បីឲ្យប្រជាកសិករ​យេីង​ ឆាប់​បាន​បង្ក​បង្កេីត​ផលធ្វើ​ស្រែចំការ​ចិញ្ចឹម​សត្វវិញ

    BY Khmernote Media October 13, 2020
    ឯកឧត្តម ម៉ុង ឬទ្ធី ​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​លេីលោក សូម​អោយ​គ្រោះ​ទឹក​ជំនន់​ឆាប់​ស្រក ដើម្បីឲ្យប្រជាកសិករ​យេីង​ ឆាប់​បាន​បង្ក​បង្កេីត​ផលធ្វើ​ស្រែចំការ​ចិញ្ចឹម​សត្វវិញ

    ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនគ្រួសារបានរងផលប៉ះពាល់ ក្នុងការស្នាក់នៅហូបចុក និងកត្តាផ្សេងៗ។ ក្នុងនោះផងដែរឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះថា៖ តាងនាម​រូបខ្ញុំ​ជា​ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា​ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​លេីលោក ព្រមទាំង​ទស្សបារមី​ដែល​ថែរក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ សូម​អោយ​គ្រោះ​ទឹក​ជំនន់​ដែល​កំពុង​តែយាយី​បង្ក​ហានិភ័យ​ ​ដល់​ប្រជាជន​កម្ពុជា​យេីង​នៅពេលនេះ​សូម​ឆាប់​ស្រកស្រុត​ទៅវិញ​ដេីម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាកសិករ​យេីង​ ឆាប់​បាន​បង្ក​បង្កេីត​ផលធ្វើ​ស្រែចំការ​ចិញ្ចឹម​សត្វ​ ព្រមទាំង​ជួសជុល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡេីង​វិញ​ផង​៕

    Share This Post: