សម្តេចតេជោ បញ្ជាក់ថា គិតត្រឹមល្ងាចនេះ សប្បុរសជនដែលចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ទទួលបានថវិកាជាង២លានដុល្លារហើយ
ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយយើងក៏សង្កេតឃើញមានសប្បុរសជនជាច្រើនចូលរួមបរិច្ចាគជាថវិកា ដើម្បីជួយជនរងគ្រោះផងដែរ។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០ នេះថវិកាទទួលបានជាង២លានដុល្លារដែលក្នុងនោះ៖
+លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ មុឺនដុល្លារ។
+ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
+លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
+លោកឧកញ៉ា ដួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ។
+លោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និង លោកឧកញ៉ាង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
+លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០មុឺនដុល្លារ។
+លោកឧកញាឃុន សៀចូល១០មុឺនដុល្លារ។
+ឧកញាហុង ពីវចំនួន៥០មុឺនដុល្លារ។
+អ្នកឧកញាចេន សុីចំនួន៥០មុឺនដុល្លារ។
ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីមានសប្បុរសជនចង់ចូលរួម
បន្ថែមទៀតសូមទាក់ទងលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕


