ក្រុមហ៊ុន EFG: ហាងល្បីៗចំនួន៥ បានបើកសម្ពោធជាផ្លូវការក្នុងពេលតែមួយនៅផ្សារទំនើប AEON Mall Sen Sok City ហើយ!!!
(ភ្នំពេញ) ហាងទាំង ៥ម៉ាករបស់ក្រុមហ៊ុន EFG មានដូចជា ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិនសិន ហាងការ៉េម ដេរីឃ្វិន ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រី និងហាងបាប៊ីឃ្យូ ផ្លាហ្សា បានបើកសម្ពោធជាផ្លូវការព្រមគ្នានៅផ្សារទំនើប AEON Mall Sen Sok City កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងការចូលរួមសម្ដែងពីតារាចម្រៀង នីកូ និងការផ្ដល់ជូនពិសេសៗជាច្រើនពីហាងនីមួយៗ។

កម្មវិធីពិសេសមានដូចជា៖
• ដឹ ភីហ្សា ខមផេនី៖ ឈុតស្វាគមន៍ជាមួយនឹងតម្លៃពិសេស
• ហាងការ៉េមស្វិន សិន៖ ទិញមួយ ថែមមួយ
• ហាងការ៉េមដេរីឃ្វិន៖ ទិញមួយ ថែមមួយ
• ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម៖ ទិញមួយ ថែមមួយ
• ហាងបាប៊ីឃ្យូ ផ្លាហ្សា៖ ឈុតគ្រួសាររីករាយ

លោក ទេព វីរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បាននិយាយថា ពួកយើងសូមស្វាគមន៍ដល់អតិថិជនទាំងអស់ក្នុងការមកកាន់ហាងទាំង ៤ម៉ាករបស់យើងនៅផ្សារទំនើប AEON Mall Sen Sok City នេះ ហើយពួកយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រីសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជន ជាមួយនឹងអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់ និងមានអនាម័យខ្ពស់ទៅតាមស្ដង់ដារ។ លោក មានក្ដីរំពឹងយ៉ាងម៉ុតមាំថាហាងទាំង៥នេះ នឹងជួយសម្រួលដល់អតិថិជនមួយកម្រិតបន្ថែមទៀត ដែលពួកគាត់អាចអញ្ចើញមកផ្សារទំនើបផង ហើយក្នុងពេលជាមួយគ្នាក៏អាចញុំាអាហារដ៏មានឱជារសឈ្ញុយឆ្ងាញ់ជាមួយនឹងជាជម្រើសជាច្រើនផងដែរ។ ក្នុងនោះផងដែរ លោក ក៏បានលើកឡើងពីដើមកំណើតម៉ាកយីហោនីមួយៗរបស់ក្រុមហ៊ុន EFG ដូច្នេះថា៖

1. ហាង ដឺ ភីហ្សា ខមផេនី ជាម៉ាកដ៏ល្បីពីប្រទេសថៃ និងមានហាង២៨ កំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា
2. ហាងការ៉េម ស្វិនសិន ជាម៉ាកដ៏ល្បីមកពីសហរដ្ឋអាមេរិក ដែលមានហាងចំនួន៧ក្នុងប្រទេសកម្ពុជា
3. ហាងការ៉េម ដេរីឃ្វីន ជាម៉ាកយីហោល្បីល្បាញមកពីសហរដ្ឋអាមេរិក ដែលមានហាងចំនួន៧ ក្នុងប្រទេសកម្ពុជា
4. ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ជាម៉ាកយីហោមកពីសហរដ្ឋអាមេរិក ដែលមានហាងចំនួន៥ ក្នុងប្រទេសកម្ពុជា
5. ហាងបាប៊ីឃ្យូ ផ្លាហ្សា ជាម៉ាកយីហោដ៏ល្បីមកពីប្រទេសថៃដែលហាងចំនួន៣ នៅប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន Express Food Group Co., Ltd (EFG) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន RMA Cambodia គឺក្រុមហ៊ុនវិនិយុគទុនលើវិស័យចំណីអាហារធំជាងគេតាំងពីឆ្នាំ២០០៥មកម្ល៉េះ ដែលមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនមានហាងចំនួន៥៥ កន្លែង កំពុងប្រតិបត្តិការនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ក្នុងនោះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារជាង២.០០០នាក់ផងដែរ។ ក្រុមហ៊ុន EFG បានទិញសិទ្ធិផ្ដាច់មុខនូវម៉ាកផលិតផលល្បីៗចំនួន៦ មានដូចជា៖ ដឹ ភីហ្សា ខមផេនី ការ៉េម ស្វិន សិន ការ៉េម ដេរីឃ្វិន នំដូហ្វណាត់ ហាងកាហ្វេ ខូស្ដារ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាង បាប៊ីឃ្យូ ផ្លាហ្សា។



