ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលរាជធានីភ្នំពេញ ត្រៀមចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ​រងគ្រោះដោយសារជំនន់ទឹកភ្លៀង ពិសេសនៅស្ទឹងព្រែកត្នោត​ ខណ្ឌដង្កោ

    BY Khmernote Media October 13, 2020
    នគរបាលរាជធានីភ្នំពេញ ត្រៀមចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ​រងគ្រោះដោយសារជំនន់ទឹកភ្លៀង ពិសេសនៅស្ទឹងព្រែកត្នោត​ ខណ្ឌដង្កោ

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២០​ លោក​ លោកស្រីស្នងការរង​ នាយការិយាល័យ​ អធិការនគរបាលខណ្ឌទាំង១៤​ និងមន្ត្រីអន្តរាគមន៍ទាំងអស់​ បានត្រៀមខ្លួនរួចជាស្រេចដេីម្បីចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ​ក្នុងករណីប្រឈម​ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ជាពិសេសទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនៅស្ទឹងព្រែកត្នោត​ ខណ្ឌដង្កោ​ ៕

    Share This Post: