ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋនៅក្រុងតាខ្មៅកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអាង​ចិញ្ចឹមក្រពេីមួយកន្លែងលិចទឹកខ្លាំង

    BY Khmernote Media October 14, 2020
    ពលរដ្ឋនៅក្រុងតាខ្មៅកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារអាង​ចិញ្ចឹមក្រពេីមួយកន្លែងលិចទឹកខ្លាំង

    ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឲ្យបណ្តាខេត្ត និងក្រុងមួយចំនួនបានរងការប៉ះពាល់ ដោយសារតែជំនន់ទឹកភ្លៀងជន់លិចយ៉ាងខ្លាំង។ ថ្មីៗនេះផងដែរ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែអាងចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ទឹកឡើងខ្លាំង កៀកៗនឹងអាងចិញ្ចឹមក្រពើនោះ។

    ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើនោះ ដើម្បីរកវិធីសាស្ត្រទប់ស្កាត់ទុកជាមុន ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

    Share This Post: