ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមព្រឹកនេះ សប្បុរសជនបរិច្ចាគថវិកាតាមរយៈសម្តេចតេជោ ជួយជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ទទួលបានជាង៣លានដុល្លារហើយ

    BY Khmernote Media October 14, 2020
    គិតត្រឹមព្រឹកនេះ សប្បុរសជនបរិច្ចាគថវិកាតាមរយៈសម្តេចតេជោ ជួយជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ទទួលបានជាង៣លានដុល្លារហើយ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។ គិតត្រឹមម៉ោង ៨:00 ព្រឹកថ្ងៃ១៤តុលា២០២០ នេះថវិកាទទួលបាន​ $3,535,000 ដុល្លារដែលក្នុងនោះ៖

    ១.លោកឧកញ៉ា​ គិត ម៉េង​ និង​ លោកជំទាវ ម៉ៅ ចំណាន ២០​ មុឺនដុល្លារ។
    ២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
    ៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​២០មុឺនដុល្លារ។
    ៤.លោកឧកញ៉ា​ ឌួង​ ឆាយ​ និង​ លោកជំទាវ​ ដេត ម៉ាលីណា​ ១០មុឺនដុល្លារ។
    ៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុក​ និង​ លោកឧកញ៉ា​ ង៉ូវ ស្រ៊ុន​ ១០ម៉ឺនដុល្លារ។
    ៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​ លោកជំទាវ​ ធីតា​ ១០មុឺនដុល្លារ។
    ៧.ឧកញ៉ា​ ហុង ពីវ​ ៥០មុឺនដុល្លារ។
    ៨.អ្នកឧកញ៉ា​ ចេន សុី​ ៥០មុឺនដុល្លារ។
    ៩.ឧកញ៉ា​ ឃុន សៀ​ ១០មុឺនដុល្លារ។
    ១០.​ឧកញ៉ា​ លី ហួរ​ ១០មុឺនដុល្លារ។
    ១១.​ ក្មួយ​ នឹម វណ្ណះ​ ៥ពាន់ដុល្លារ។
    ១២.​ ក្រុមហ៊ុនស្រាបៀ​ Ganzberg ៣០ម៉ឺនដុល្លារ។
    ១៣.ឧកញ៉ា​ សៀ​ ឬទ្ធី​ ១០ម៉ឺនដុល្លារ។
    ១៤.​ ឧកញ៉ា​ ហេង​ សិទ្ធី​ និងលោកជំទាវ​ ១០ម៉ឺនដុល្លារ។
    ១៥​.ឧកញ៉ា​ ពុង​ ឃាវសែ​ ២០ម៉ឺនដុល្លារ។
    ១៦​. ក្រុមហ៊ុន​ 7NG ១ម៉ឺនដុល្លារ
    ១៧​.ឧកញ៉ា​ អ៊ុល​ ចំណាន និងភរិយា​ ២ម៉ឺនដុល្លារ។
    ១៨​.ឧកញ៉ា​ អឹង​ ប៊ុនហ៊ូវ​ ២០ម៉ឺនដុល្លារ។
    ១៩​.ឧកញ៉ា​ លី​ យ៉ុងផាត់​ និងលោកជំទាវ​ ២០ម៉ឺនដុល្លារ។
    ២០​. ធនាគារអេស៉ីលីដា​ ២០ម៉ឺនដុល្លារ។

    ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីមានសប្បុរសជនចង់ចូលរួម
    បន្ថែមទៀតសូមទាក់ទងលោកសេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

    Share This Post: