ព័ត៌មានជាតិ
អគ្គនាយក CMAC ក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន ក្រោយទឹកស្រកមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម អាចរសាត់តាមទឹក
BY Khmernote Media
October 14, 2020
កាលពីពេលថ្មីៗនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរសាត់តាមទឹក។

លោក ហេង រតនា បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា “សូមអំពាវនាវប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង! ករណីប្រទះឃេីញឬវត្ថុអី្វមួយសង្ស័យថាជា គ្រាប់មីនឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ. សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ដេីម្បីដោះស្រាយបញ្ហាជូន! រូបភាពនៅទិស ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០”៕
