ព័ត៌មានជាតិ
យប់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកនៅក្នុងបុរីប៉េងហ៊ួត បឹងស្នោរ ប្រមាណ៤ម៉ោង នៅលើផ្លូវ ៧២៧ ដល់ផ្លូវ ៧២១
BY Khmernote Media
October 14, 2020
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះបានអោយដឹងថា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងធ្វើការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០:០០ ដល់ម៉ោង ២៤:០០ នៅក្នុងបុរីប៉េងហ៊ួត បឹងស្នោរ នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការផ្អាកផ្គត់ផ្គង់ទឹកនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើផ្លូវលេខ៨០២ ដែលតម្រូវអោយមានការផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវ ៧២៧ ដល់ផ្លូវ ៧២១ ក្នុងបុរីប៉េងហ៊ួតបឹងស្នោរ៕
