ព័ត៌មានជាតិ
បិទចរាចរបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទមិនឲ្យធ្វើដំណើរនៅលើផ្លូវជាតិទាំង៩ខ្សែនេះក្នុងខេត្តកណ្តាល
BY Khmernote Media
October 14, 2020
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ថាន មិនអាចទ្រាំងនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។

ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ២១បេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានសេចក្តីជូនដំណឹងថ្មី ដើម្បីថែរក្សាផ្លូវ-ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕
