ព័ត៌មានជាតិ
ដំណឹងបន្ទាន់ ! បិទផ្លូវ ២១៧ (ចំការដូង) ត្រង់ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ដោយសារជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ
BY Khmernote Media
October 14, 2020
នៅមុននេះបន្តិចឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តបិទផ្លូវលេខ ២១៧ (ផ្លូវចំការដូង) នៅជិតរង្វង់មូលគួរស្រូវជាបណ្តោះអាសន្នដោយសារតែជំនន់ទឹកភ្លៀងហូរកាត់ខ្លាំងពេក។ ភូមិសាស្ត្រផ្លូវ ២១៧ នេះដែរគឺស្ថិតនៅក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលហូរចេញពីសណ្តរស្ទឹងព្រែកត្នោត។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជារអោយធ្វើការបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្នដោយសារតែជំនន់ទឹកភ្លៀងនេះដូចគ្នា ហើយក្នុងរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលកងកំលាំងទាំង៣ កំពុងឈរជើងត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា៕
