ព័ត៌មានជាតិ
ជួយស៊ែរឲ្យម្ចាស់បានឃើញផង! លិចទឹកប៉ុន្មានថ្ងៃនេះ បងប្រុសម្នាក់រើសបានស្លាកលេខឡានជាច្រើន ដែលជ្រុះពេលជិះកាត់ទឹក
BY Khmernote Media
October 15, 2020
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាច្រើន ដែលធ្វើឲ្យបណ្តាខេត្ត និងក្រុងមួយចំនួនបានរងការប៉ះពាល់ ដោយសារតែជំនន់ទឹកភ្លៀងជន់លិចយ៉ាងខ្លាំង។ ដោយសារតែមានការជន់លិចនេះ បានធ្វើឲ្យម៉ូតូ និងរថយន្តជាច្រើនរងការប៉ះពាល់ដូចជាត្រូវទឹកចូល និងជ្រុះបាត់ស្លាកលេខជាដើម។ ជាក់ស្តែងបងប្រុសម្នាក់ប្រកាសរើសបានស្លាកលេខរថយន្តជាច្រើន ដែលមានជ្រុះនៅម្តុំខណ្ឌសែនសុខ ពេលធ្វើដំណើរឆ្លងកាត់ទឹក។

ម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា “សេចក្តីជូនដំណឹង ក្នុងខណៈពេលដែលទឹកជន់លិចផ្លូវ ស្របពេលដែលបងៗដែលមានយាន្តជំនិះ ធ្វេីដំណេីតាមដងវិថី ភ្នំពេញថ្មី ផ្លូវ1986 កែងនឹងផ្លូវ 1003 ឆ្ពោះទៅ AEon 2 បេីបងប្អូនបានបាត់រឺបានឃេីញដូចដែលខ្ញុំបានបង្ហោះនៅខាងលេី សូមទាក់ទងមកខ្ញុំបាទតាមរយៈ លេខ 012 269 639/010 269 639/097 347 6006″៕
