ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បាត់ដំបង ដាច់ផ្លូវទំហំធំ មិនអាចអោយធ្វើដំណើរបាន នៅចំនុចស្រុកបវេល ទៅស្រុកសំពៅលូន

    BY Khmernote Media October 15, 2020
    បាត់ដំបង ដាច់ផ្លូវទំហំធំ មិនអាចអោយធ្វើដំណើរបាន នៅចំនុចស្រុកបវេល ទៅស្រុកសំពៅលូន

    ជំនន់ទឹកភ្លៀងបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងខ្លា ទៅលើបណ្តាខេត្ត និងតំបន់ខ្លះទៀតនៃរាជធានីភ្នំពេញ និងបានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានរងផលប៉ះពាល់ខូចខាតផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ផ្លូវមួយខ្សែពីស្រុកបវេល ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានដាច់ទាំងស្រុង ដោយសារតែកំលាំងទឹកហូរ ព្រោះជំនន់ទឹកភ្លៀង។

    គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងបានអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ៕

    Share This Post: