ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ ប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣

    BY Khmernote Media October 15, 2020
    រដ្ឋបាលខេត្តតាកែវ ប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣

    យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា ដោយសារតែប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យជន់លិចផ្លូវជាតិលេខ២ និងលេខ៣ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដល់ប្រជាពលរដ្ឋ និងគ្រប់មធ្យោបាយធ្វើដំណើរ។

    រូបតំណាង

    រដ្ឋបាលខេត្តតាកែវ សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ចំពោះផ្លូវជាតិលេខ២ (ចាប់ពីរង្វង់មូលអូរចំបក់ ដល់ស្ពានកំពង់ដង្កោ ព្រំប្រទល់ខេត្តកណ្ដាល) និងរថយន្តគ្រប់ប្រភេទចំពោះផ្លូវជាតិលេខ៣ (ចាប់ពីអង្គតាសោម ដល់ព្រំប្រទល់ខេត្តកណ្ដាល) ចាប់ពីពេលជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: