ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពស់ទឹកនៅទំនប់អាង៧មករា នៅតែបន្តកើនឡើង បើធៀបកាលពីយប់មិញ ហើយតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ កំពុងមានភ្លៀងធ្លាក់បន្ថែមទៀត

    BY Khmernote Media October 15, 2020
    កំពស់ទឹកនៅទំនប់អាង៧មករា នៅតែបន្តកើនឡើង បើធៀបកាលពីយប់មិញ ហើយតំបន់ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ កំពុងមានភ្លៀងធ្លាក់បន្ថែមទៀត

    បើតាមការអោយដឹងនៅលើទំព័រ Facebook របស់ក្រសួងធនធានទឹកនិងឧតុនិយម បានអោយដឹងនៅមុននេះបន្តិចថាកម្ពស់ទឹកនៅសំណង់ទ្វារទឹកទំនប់អាង៧មករានាពេលនេះ មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៦ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៦ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៧ម៉ែត្រ ។ បើធៀបនឹងកម្ពស់ទឹកកាលពីយប់ គឺបានបន្តកើនឡើងបន្តិចត្រឹម ០,០២ម៉ែត្រ ទៀតប៉ុណ្ណោះ ។ នៅស្ថានភាពប្រឈមចំពោះមុខ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាបន្តបន្ទាប់ជាមួយក្រុមការងារបច្ចេសទេសធ្វើការអន្តរាគមន៍ទប់ទល់ជំនន់ស្ទឹងព្រែកត្នោត ដើម្បីធ្វើយ៉ាងណាខិតខំបន្ថយផលប៉ះពាល់ជាអតិបរមាដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជន់ជំនន់ទឹកភ្លៀងខាងលើនេះ។

    ទន្ទឹមនឹងគ្នានេះដែរនៅតំបន់ផ្សារព្រែកជ្រៃ ក្នុងខណ្ឌដង្កោ ដែលបានជន់លិចកាលពីយប់មិញនេះ កំពុងតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ និងតំបន់ក្បែរនោះដូចគ្នា។ ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕

    Share This Post: