ព័ត៌មានជាតិ
សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី១៧ ទៅ រាជធានី-ខេត្តចំនួន០៩នេះ អាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត
BY Khmernote Media
October 15, 2020
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ (Active Low) កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន។

រូបតំណាង
តាមការព្យាករណ៍ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកកម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖
