ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ពេលនេះបានកើនដល់ ៤០លាននាក់ហើយ

    BY autoadmin October 19, 2020
    ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ពេលនេះបានកើនដល់ ៤០លាននាក់ហើយ

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers នៅរសៀលថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនដល់ ៤០លាននាក់ ខណៈចំនួនស្លាប់បានកើនដល់ជាង ១លាន ១១ម៉ឺននាក់ និងជាសះស្បើយបានចំនួន ៣០លាននាក់។ ឥឡូវនេះទាំងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប បានមើលឃើញពីការកើនឡើងនាពេលថ្មីៗនេះ ហើយនៅអឺរ៉ុបផ្ទាល់ ក៏កំពុងចាប់ផ្ដើបដាក់ការរឹតត្បឹតឡើងវិញផងដែរ។

    សហរដ្ឋអាមេរិកនៅតែបន្ដមានករណីច្រើនជាងគេបំផុតនៅលើពិភលោក ជាមួយនឹងករណីសរុប ៨.៣លាននាក់ និងស្លាប់ជាង ២២ម៉ឺននាក់។ ឥណ្ឌាបន្ដឈរនៅលេខ ២ ជាមួយនឹងករណីសរុប ៧.៥លាននាក់ និងការស្លាប់ជាង ១១ម៉ឺននាក់។ ចំណែកប្រេស៊ីលក៏នៅតែឈរលេខ ៣ ជាមួយនឹងករណីសរុប ៥.២ លាន និងការស្លាប់សរុប ១៥ម៉ឺននាក់។ នៅទូទាំងពិភពលោកក្រៅពីប្រទេសឥណ្ឌា គឺមានការថយចុះនៃការឆ្លង ប៉ុន្តែនៅទ្វីបអឺរ៉ុបពិសេសគឺនៅអង់គ្លេសកំពុងមានការកើនឡើងនៃករណីថ្មីៗ ដែលធ្វើឱ្យពួកគេត្រូវដាក់ការរឹតត្បឹតឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Worldometers

    Share This Post: