កូវីដ-១៩

ក្តៅៗ! រកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន២នាក់ទៀត ជាប្តីប្រពន្ធជនជាតិខ្មែរធ្វើដំណើរមកពីក្រៅប្រទេស

BY
Khmernote Media
October 20, 2020

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ និងស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ដោយអ្នកទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យរលាក់ សង្កាត់អាចារ្យរលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Share This Post: