ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល ដឹកនាំក្រុមភ្ញៀវទេសចរណ៍របស់ខ្លួនជាច្រើននាក់ទៅទស្សនាការប្រកួត World Cup នៅប្រទេសរុស្សី

    BY Khmernote Media June 14, 2018
    ក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល ដឹកនាំក្រុមភ្ញៀវទេសចរណ៍របស់ខ្លួនជាច្រើននាក់ទៅទស្សនាការប្រកួត World Cup នៅប្រទេសរុស្សី

    កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅនេះក្រុមហ៊ុន ស៊ីអេច វើលដ៍ ត្រាវែល បានដឹកនាំអតិថិជនរបស់ខ្លួនទៅទស្សនាប្រទេសរុស្សី ជាមួយគ្នានេះក្រុមហ៊ុនក៏បានដឹកនាំក្រុមភ្ញៀវទៅទស្សនាការប្រកួត World Cup រវាងក្រុមជម្រើសជាតិ អាឡឺម៉ង់ ប្រកួតជាមួយ ក្រុមជម្រើសជាតិ ម៉ិចស៊ីកូ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខនេះ។

    បងស្រី តាំង ឡេង ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល បានមានប្រសាសន៍ថា” ការដឹកនាំភ្ញៀវទៅកាន់ប្រទេសជឿនលឿនជុំវិញពិភពលោកនេះមិនមែនជាលើកទី១ របស់ក្រុមហ៊ុននោះទេដោយ ក្រុមហ៊ុនធ្លាប់ដឹកនាំក្រុមភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅប្រទេសអាមេរិច កាណាដា ជប៉ុន ក៏ដូចជាទីក្រុងឌូប៉ៃជាច្រើនលើកមកហើយ ហើយការនាំភ្ញៀវទៅកម្សាន្តនៅប្រទេសរុស្សីនេះគឺពិសេសជាងធម្មតា ដោយថាពួកគាត់នឹងបានទស្សនាការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោក FIFA World Cup 2018 ដែលធ្វើឡើងនៅប្រទេសរុស្សីនេះ”។

    បងស្រីក៏បានបន្តទៀតថា” ភាគច្រើននៃអតិថិជនរបស់បងដែលទៅទស្សនាប្រទេសរុស្សី នឹងទស្សនាការប្រកួតលំដាប់ពិភពលោកនេះគឺជាស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ពីស្របៀរ GANZBERG ក្នុងការដើរកម្សន្តនៅប្រទេសរុស្សី និងទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិ អាឡឺម៉ង់ ប្រកួតជាមួយ ក្រុមជម្រើសជាតិ ម៉ិចស៊ីកូ នេះ ហើយចំនួនអ្នកទិញសំបុត្រចូលរួមទស្សនាតាមរយះក្រុមហ៊ុនគឺមានចំនួន ១៥នាក់ គ្នុងការចូលទស្សនាការប្រកួត World Cup នេះ។”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល ជាក្រុមហ៊ុនទេសចរណ៍ដែលមានឈ្មោះបោះសំឡេងជាយូរមកហើយក៏ដូចជាមានបទពិសោធន៍ក្នុងការនាំភ្ញៀវទៅដើរកម្សាន្តលំហែកាយនៅបរទេសជាមួយនឹងតំបន់ប្រវត្តិសាស្រ្តជាច្រើនជុំវិញពិភពលោក។ ក្រុមហ៊ុនទេសចរណ៍ ស៊ីអេច វើលដ៍ ត្រាវែល មានទីតាំងផ្ទះលេខ 473EA0 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឃ៧មករា រាជធានីភ្នំពេញ ដែលអាចទំនាក់ទំនងបានតាមរយះទូរស័ព្ទលេខ 023 22 37​ 38/ 012 875 554/ 012 939 011៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay