សង្គម

បេក្ខជនប្រលងបាក់ឌុបឆ្នាំ២០១៥ទាំងអស់ អាចមកដកសញ្ញាបត្ររបស់ខ្លួនបានហើយ

BY
Khmernote Media
June 15, 2018

យោងតាមសេចក្តីជូនដំណឹងលេខ ៣២៥៩ ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ រួចរាល់ហើយ

ដូច្នេះបេក្ខជន​ទាំងអស់ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡងខាងលើនេះ អាច​ទៅ​ទទួល​យក​សញ្ញាបត្រ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗនេះ ដោយ​ឥតគិតថ្លៃ តាម​​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​សាមី៕

អត្ថបទ៖ សេម

Share This Post: