ធ្លាប់តែឃើញឧបករណ៍ AR របស់ក្រុមហ៊ុនផ្សេង ដល់មកមើលរបស់ក្រុមហ៊ុន Apple វិញពិតជាប្លែក និងទំនើបដាច់គេតែម្ដង
- February 19, 2018
ស្របពេលជាមួយនឹងផលិតផល Smart Speaker របស់ក្រុមហ៊ុន Apple បាននឹងកំពុងអង្រួនទីផ្សារលើពិភពលោក មនុស្សជាច្រើនយល់ឃើញថា iPhone នឹងឈប់ដើរតួជាផលិតផលកំពូលរបស់ក្រុមហ៊ុនទៀតហើយ។ កាលពីខែមិថុនា កន្លងទៅនេះអ្នកវិភាគមួយរូបឈ្មោះ Gene Munster បានលើកឡើងថា នាថ្ងៃអនាគតផលិត AR អាចនឹងទទួលបានការចាប់អារម្មណ៍ និងប្រើប្រាស់ខ្លាំង ហើយសម្រាប់ AR របស់ក្រុមហ៊ុន Apple ក៏នឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យមួយផងដែរ។

ទាក់ទងទៅនឹងផលិតផល AR នេះលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា បច្ចេកវិទ្យា AR នឹងមិនត្រូវបានដាក់ឲ្យប្រើប្រាស់នោះទេរហូតដល់ឆ្នាំ2020។ លើសពីនេះទៅទៀត ក្រុមហ៊ុន Apple នឹងទាក់ទងទៅក្រុមហ៊ុន Quanta ក្នុងការបង្កើតលក្ខណៈពិសេស និងដាក់ឲ្យប្រើប្រាស់នូវ OS ថ្មីឈ្មោះ rOS (for Reality Operating System)។
ជាការពិតណាស់ សម្រាប់អតិថិជនមួយភាគធំអាចនឹងមិនដែលគិតសោះថាតើ AR របស់ក្រុមហ៊ុន Apple នឹងមានរូបរាងយ៉ាងដូចម្ដេច ឯអ្នកខ្លះទៀតក៏គិតថា AR នេះអាចនឹងស្រដៀងគ្នាទៅនឹងរបស់ក្រុមហ៊ុនផ្សេងទៀតដូចជា Google ជាដើម។ ប៉ុន្ដ លោកអ្នកប្រាកដជាដឹងហើយថា ក្រុមហ៊ុន Apple តែងធ្វើអ្វីដែលប្លែកខុសគេ ហើយសម្រាប់ផលិតផល AR នេះក៏រឹតតែប្លែកទៅទៀតដែរ។
ដោយសារមានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ អ្នករចនាម៉ូតម្នាក់បានផលិតរូបភាពមួយចំនួនបង្ហាញពីផលិតផល AR របស់ក្រុមហ៊ុន Apple នេះ។ តាមរយៈរូបភាព វាពិតជាមិនធម្មតាឡើយ ពោលគឺប្លែកខុសគេ និងមានសភាពដូចគ្នាទៅនឹងវ៉ែនតាធម្មតាអញ្ចឹង។
Fu
ខ្មែរណូត
ប្រភព៖ phonearena
- Share This Post:











