Galaxy S9 និង S9 Plus ស្រោបមាសសុទ្ធ ឯតម្លៃវិញកប់តែម្តង
- June 15, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Truly Exquisite បានដាក់បង្ហាញស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលស្រោបទៅដោយមាសសុទ្ធ 24 ការ៉ាត់, 18 ការ៉ាត់, ផ្លាទីន ថែមទៀតផង តាមជម្រើសដែលអតិថិជនចង់បាន។ មិនត្រឹមតែស្រោបមាសនៅផ្នែកខាងក្រោមប៉ុណ្ណោះទេ យើងក៏អាចយករូបក្បាច់ខាងក្រោយជាមួយនឹងរូបសត្វខ្លា តោ ឬនាគក៏បាន ឬក៏អាចដាក់រូបតាមឆ្នាំកំណើតរបស់យើងក៏បានផងដែរ។
ក្រុមហ៊ុនក៏បានអះអាងដែរថា បច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) នៅតែដំណើរការបានល្អ បើទោះបីជាទូរស័ព្ទទាំងនោះស្រោបមាសក៏ដោយ។ ស្មាតហ្វូនស្រោបមាសទាំងនេះមានតម្លៃចាប់ពី £2,300 (ប្រហែល 3,050 ដុល្លារ) ដល់ £3,800 (ប្រហែល 5,040 ដុល្លារ) ក្នុងមួយគ្រឿង ហើយមានទាំងម៉ូដែលប្រើស៊ីម1 និងប្រើស៊ីម2៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






