សង្គម

ក្រសួងនឹងរៀបចំស្នើសុំដាក់អុកចត្រង្គខ្មែរបញ្ជូលបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការអន្តរជាតិ (មានវីដេអូ)

BY
Khmernote Media
June 15, 2018

យោងតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈកម្មការជំនាញចម្រុះ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានកំពុងរៀបចំឯកសារថ្មីមួយទៀត ជាលើកទី២ បន្ទាប់ពីគុនល្បុក្កតោ គឺកីឡាអុកចត្រង្គខ្មែរ ដើម្បីស្នើសុំចុះបញ្ជូលបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការអន្តរជាតិ UNESCO។

ឯកឧត្តមបានឲ្យដឹងទៀតថា ការរៀបចំឯកសារ ដើម្បីស្នើសុំនេះត្រូវធ្វើឡើងយ៉ាងតិច២-៣ឆ្នាំទំរាំរួច ហើយនៅឆ្នាំ២០២០ នឹងដាក់ឯកសារស្នើសុំទាំងនោះតែម្តង។ អុកចត្រង្គខ្មែរ គឺជាប្រភេទកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ខ្មែរយើង ដែលនឹងត្រូវត្រៀមស្នើដាក់បញ្ចូលបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការអន្តរជាតិ UNESCO បន្ទាប់ពីគុនល្បុក្កតោ៕

https://www.facebook.com/NOCCAM/videos/1700272323393455/

អត្ថបទ៖ ឌី
រូបភាព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta

Share This Post: