បច្ចេកវិទ្យា

កុំ update អី! អ្នកប្រើ iPhone មួយចំនួននាំគ្នាឆេះដុំ ដោយសារ iOS 11.4 ស៊ីថ្មខ្លាំង

BY
Khmernote Media
June 16, 2018

ប្រសិនបើអ្នកមិនទាន់ update ទូរស័ព្ទរបស់អ្នកទៅ iOS 11.4 ទេ ខ្មែរណូតគិតថា អ្នកកុំទាន់ update អី។ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះប្រព័ន្ធប្រតិបត្តិការ iOS ថ្មីរបស់ក្រុមហ៊ុន Apple ដោយសារតែប្រតិបត្តិការថ្មីនេះស៊ីថ្មខ្លាំង។

អ្នកប្រើប្រាស់ម្នាក់បានឲ្យដឹងថា ក្រោយ update ហើយទូរស័ព្ទគាត់ស៊ីខ្លាំងលឿនជាងមុន មួយភ្លែតសោះអស់ថ្ម 25% បាត់។ ទាក់ទងនឹងករណីនេះ ក្រុមហ៊ុន Apple មិនទាន់បង្ហាញពីមូលហេតុ បណ្តាលឲ្យកើតមានបញ្ហានេះ ឬត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ dailymail

Share This Post: