កូវីដ-១៩

ប្រទេសចិនរកឃើញករណីជំងឺកូវីដ១៩ មិនចេញរោគសញ្ញាថ្មីចំនួន ៥០ករណីបន្ថែម ដែលភាគច្រើនមកពីតំបន់ស្វយ័តអ៊ុយហ្គ័រខេត្តស៊ីនជាំង

BY
autoadmin
October 27, 2020

គណៈកម្មការសុខភាពជាតិចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ចិនដីគោកបានបញ្ជាក់ពីករណីជំងឺ COVID-19 មិនចេញរោគសញ្ញាចំនួន ៥០ករណី ដោយក្នុងនោះមាន ២៦ករណី ត្រូវបានគេរកឃើញនៅក្នុងតំបន់ស្វយ័តអ៊ុយហ្គ័រខេត្តស៊ីនជាំង ភាគពាយព្យប្រទេសចិន និង ២៤នាក់ ផ្សេងទៀតមកពីបរទេស។ ករណីជំងឺ COVID-19 ថ្មីចំនួន ១៦ ក៏ត្រូវបានចុះបញ្ជីនៅថ្ងៃច័ន្ទផងដែរ ដែលសុទ្ធតែមកពីប្រទេសក្រៅ។

គណៈកម្មាធិការបាននិយាយថា គ្មានការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃអាទិត្យ ហើយអ្នកជំងឺ ១៧នាក់ ត្រូវបានរំសាយពីមន្ទីរពេទ្យ។ ប្រទេសចិនឥឡូវនេះមានអ្នកជំងឺគ្មានចេញរោគសញ្ញាចំនួន ៥៧០នាក់ ដែលកំពុងសម្រាកព្យាបាល និងស្ថិតក្រោមការស៊ើបអង្កេតបន្ដ។ ចំណែកនៅទូទាំងពិភពលោកមានករណី COVID-19 សរុបច្រើនជាង ៤៣.៧ លាននាក់ និងស្លាប់ជាង ១លាននាក់។ សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ក៏កំពុងប្រឈមនឹងរលកថ្មីខ្លាំងជាងគេផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: