ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រភពពីវិមាន Kensington បាននិយាយថា ព្រះអង្គម្ចាស់វីលៀមរបស់អង់គ្លេស បានឆ្លងជំងឺកូវីដ១៩ កាលពីខែមេសា

    BY autoadmin November 2, 2020
    ប្រភពពីវិមាន Kensington បាននិយាយថា ព្រះអង្គម្ចាស់វីលៀមរបស់អង់គ្លេស បានឆ្លងជំងឺកូវីដ១៩ កាលពីខែមេសា

    សារព័ត៌មានអង់គ្លេសបានរាយការណ៍នៅល្ងាចថ្ងៃអាទិត្យនេះ ដោយដកស្រង់ប្រភពពីវិមាន Kensington បានឱ្យដឹងថា ព្រះអង្គម្ចាស់វីលៀម បានឆ្លងជំងឺ COVID-19 កាលពីខែមេសា ក្នុងពេលស្រដៀងគ្នានឹងព្រះវរបិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ឆាលស៍។ កាសែត The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់វីលៀម ដែលជាចៅប្រុសរបស់មហាក្សត្រិយ៍ អេលីសាបេត II និងជាវង្សត្រកូលទី២សម្រាប់រាជបល្ល័ង្កអង់គ្លេស បានបង្ហើបថាទ្រង់ទុកវាជាអាថ៌កំបាំង ពីព្រោះព្រះអង្គមិនចង់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេស។

    កាសែតនេះបាននិយាយថា ទ្រង់ត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនៅវិមាន ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅឯផ្ទះគ្រួសារ Anmer Hall ក្នុងតំបន់ Norfolk ។ ទូរទស្សន៍ BBC ក៏បានបញ្ជាក់ពីរបាយការណ៍នេះកាលពីល្ងាចថ្ងៃអាទិត្យ ដែលចេញដោយវិមាន Kensington ប៉ុន្តែការិយាល័យរបស់ ព្រះអង្គម្ចាស់វីលៀម បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការទេ។ ចំណែកខាងព្រះបរមរាជវាំង ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរកាលពីល្ងាចថ្ងៃអាទិត្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: