កូវីដ-១៩
អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថា លោកបានប៉ះពាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ប៉ុន្តែពេលនេះមិនទាន់ចេញរោគសញ្ញាទេ
BY autoadmin
November 2, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា អគ្គនាយករងអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថា បានប៉ះពាល់ជាមួយអ្នកដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់បានបន្ថែមថា គាត់មានសុខភាពល្អហើយមិនមានរោគសញ្ញាអ្វីទេ។
![]()
លោក Tedros Adhanom Ghebreyesus បានសរសេរសារមួយនៅលើបណ្ដាសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ថា៖«ខ្ញុំត្រូវបានគេបញ្ជាក់ថាបានប៉ះពាល់ជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ #COVID19 ។ ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាទេ ប៉ុន្តែខ្ញុំនឹងនៅដាច់ដោយឡែកខ្លួនឯងនៅថ្ងៃខាងមុខ ស្របតាមពិធីការរបស់ @WHO ហើយនឹងធ្វើការពីផ្ទះ»៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ